ទីផ្សារ​ភាគ​ហ៊ុន​ធ្លាក់​ចុះ​ជុំ​វិញ​ការ​ស៊ើប​អង្កេត​លើ​អ៊ីម៉ែល​អ្នកស្រី គ្លីនតុន

រូបភាពក្រុមវិនិយោគិន (រូបភាពពីទីភ្នាក់ងារAFP)

តម្លៃទីផ្សារភាគហ៊ុន បានធ្លាក់ចុះកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីមានព័ត៌មានថា  FBI បានបើកការស៊ើបអង្កេតឡើងវិញទៅលើការប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួនរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន អំឡុងកាន់តំណែងរដ្ឋមន្ត្រីការបរទេស។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បន្តថា ទីផ្សារភាគហ៊ុនអាមេរិក មានដំណើរវិជ្ជមាននៅមុនដំណឹងថា ប្រមុខ FBI អាមេរិក លោក James Comey បានផ្ដល់ដំណឹងទៅសមាជិកសភាថា លោកនឹងចាប់ផ្ដើមការស៊ើបអង្កេតឡើងវិញ។

អ្នកស្រី គ្លីនតុន គឺជាជម្រើសដ៏ល្អសម្រាប់ទីផ្សារ ខណៈដែលោក ដូណាល់ ត្រាំ ត្រូវបានក្រុមវិនិយោគិនជាច្រើន ចាត់ទុកជាមនុស្សមិនអាចទាយទុកបាន។ ក្រុមអ្នកវិភាគនិយាយថា ដំណឹងនេះបានបង្កើនឱកាសសម្រាប់លោក ត្រាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ