កុមារប្រមាណ​៣០០លាននាក់​កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាលពីការបំពុលបរិយាកាស

អង្គការ UNICEF បានបង្ហាញរបាយការណ៍នៅថ្ងៃចន្ទនេះថា កុមារប្រមាណ៣០០លាននាក់ដែលកំពុងរស់នៅជាមួយខ្យល់ខាងក្រៅ កំពុងតែទទួលការប៉ះពាល់ខ្លាំងដល់ការរីកចម្រើនរបស់ពួកគេ រួមទាំងការវិវត្តនៃខួរក្បាលដោយសារការបំពុលបរិយាកាស។

របាយការណ៍សិក្សារបង្ហាញថា កុមារម្នាក់ក្នុងចំណោម៧នាក់នៅទូទាំងពិភពលោកបានរស់នៅជាមួយខ្យល់កង្វក់ប្រមាណ៦ម៉ោងក្នុង១ថ្ងៃ។ របាយការណ៍បញ្ជាក់ថា ការបំពុលបរិយាកាសកំពុងឈានមុខគេក្នុងការសម្លាប់កុមារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

UNICEF បានផ្សព្វផ្សាយករណីសិក្សានេះ១សប្តាហ៍មុន អង្គការហសប្រជាជាតិបើកកិច្ចប្រជុំពិភាក្សាពីការប្រែប្រួលអាកាសធាតុ ដែលដឹកនាំដោយប្រទេស Morocco ចាប់ផ្តើមពីថ្ងៃទី៧ដល់១៨ ខែវិច្ឆិកា។

ក្នុងរបាយការណ៍នៃការសិក្សានោះក៏បានជំរុញឲ្យលើកកម្ពស់សិទ្ធិនិងសុខមាលភាពរបស់កុមារ តាមរយៈការធ្វើសកម្មភាពកាត់បន្ថយការបំពុលបរិយាកាសទៅតាមប្រទេសនីមួយៗ។

Anthony Lake នាយកប្រតិបត្តិអង្គការ UNICEF ថ្លែងថា កុមារស្លាប់ដោយសារការបំពុលបរិយាកាសក្នុង១ឆ្នាំៗប្រមាណ៦០០ ០០០នាក់ និងធ្វើឲ្យប៉ះពាល់ដល់កុមារនៅទៅថ្ងៃអនាគតក្នុង១ថ្ងៃៗ មានរាប់លាននាក់ក្នុង១ថ្ងៃ។លោកថាការបំពុលបរិយាកាសក្រៅពីការធ្វើឲ្យប៉ះពាល់សួត ធ្វើឲ្យប៉ះពាល់ដល់ដំណើរការឈាមក្នុងខួរក្បាល និងប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ