អគ្គនាយករដ្ឋានពន្ធដារប្រកាសពន្យារពេលនៃការបង់ពន្ធអចលនទ្រព្យលើកទី២ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ហើយស្ថាប័ននេះអំពាវនាវឲ្យម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ ទៅបង់ពន្ធឲ្យទាន់ការប្រកាសពន្យារពេលលើកទី២នេះ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រហូតដល់ថ្ងៃទី៣១ ខែតុលានេះ ម្ចាស់អចលនទ្រព្យជាប់ពន្ធភាគច្រើនបានទៅបង់ពន្ធហើយ តែនៅសល់មួយចំនួនទៀតមិនទាន់បានបង់។ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ពន្យារពេលដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីទុកពេលឲ្យម្ចាស់អចលនទ្រព្យជាប់ពន្ធ ហើយមានការរវល់ច្រើនអាចទៅបង់ពន្ធបាន។
សេចក្តីជូនដំណឹងនោះ ក៏បានអំពាវនាវឲ្យម្ចាស់អចលនទ្រព្យជាប់ពន្ធទាំងអស់ ទៅបង់ពន្ធឲ្យបានគ្រប់គ្នាក្នុងរយៈពេលនៃការពន្យារនេះ៕