រញ្ជួយដីជាថ្មីនៅអ៊ីតាលី​ធ្វើឲ្យពលរដ្ឋជាង៣០០០នាក់បាត់បង់ជម្រក

រញ្ជួយដីកម្លាំងខ្លាំងជាថ្មីទៀតនៅភាគកណ្តាលនៃប្រទេសអ៊ីតាលីកាលពីម្សិលមិញ ជាការរញ្ជួយដីខ្លាំងលើកទី៣ នៅប៉ុន្មានខែជាប់ៗគ្នានេះ ហើយបានបណ្តាលឲ្យពលរដ្ឋប្រមាណ៣០០០នាក់បាត់បង់ផ្ទះសម្បែង។

ភ្នាក់ងារជាតិបង្ការគ្រោះមហន្តរាយបានប្រកាសថា មិនទាន់មានរបាយការណ៍លម្អិតពីការរញ្ជួយដីកម្លាំង៦,៦ រិច្ឆទ័រកាលពីម្សិលមិញនោះទេ ប៉ុន្តែរបាយការណ៍បឋមបង្ហាញថាមនុស្សប្រមាណ៣០០០នាក់បានបាត់បង់ផ្ទះ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានភ្នាក់ងារជាតិបង្ការគ្រោះមហន្តរាយ លោក Fabrizio Curcio ថ្លែងថា ទន្ទឹមនឹងពលរដ្ឋប្រមាណ៣០០០នាក់បាត់ជំរកនោះ ពលរដ្ឋប្រមាណ២០នាក់រងរបួស និងពលរដ្ឋជាច្រើនទៀតជួបការលំបាកដោយសារខ្វះទឹកនិងអគ្គិសនីប្រើប្រាស់។

ការរញ្ជយដីចាប់ផ្តើមកាលពីម៉ោង៧ព្រឹកម្សិលមិញនៅតំបន់ Umbria។

ការរញ្ជួយដីនៅអ៊ីតាលីកាលពីឆ្នាំ១៩៨០ ក្នុងកម្លាំង៦,៩រិច្ឆទ័រ នៅភាគខាងត្បូងនៃប្រទេសបានបណ្តាលឲ្យមនុស្សប្រមាណ៣០០០នាក់បានស្លាប់។ ប៉ុន្តែការរញ្ជួយ៣ដង បន្តបន្ទាប់នៅឆ្នាំ២០១៦នេះ ក្នុងកម្លាំងចន្លោះ៦ទៅ៧រិច្ឆទ័រនេះ មិនបានបណ្តាលឲ្យពលរដ្ឋអ៊ីតាលីស្លាប់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ