អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រកាសថា នៅព្រឹកនេះគណៈកម្មាធិការអចិន្ត្រៃយ៍បើកប្រជុំ ដើម្បីពិនិត្យលើរបៀបវារៈចំនួន៦ ត្រៀមទុកក្នុងការបើកការប្រជុំពេញអង្គនៅពេលខាងមុខ ដែលក្នុងនោះមានការស្នើឲ្យពិនិត្យសេចក្តីព្រាងច្បាប់ចំនួន៥។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឲ្យដឹងថា ប្រជុំនេះដឹកនាំដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។
របៀបវារៈរួមមាន សេចក្តីព្រាងច្បាប់ស្តីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល, សេចក្តីព្រាងច្បាប់យល់ព្រមព្រៀងលើពិធីសារទី៧ស្តីប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៦ ដើម្បីអនុវត្តន៍កញ្ចប់ទី៦នៃការប្តេជ្ញាបើកចំហសេវាកម្មហិរញ្ញវត្ថុ, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានជាដើម៕