អូស្ត្រាលីនិង​ចិន ឯកភាព​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​បទ​ល្មើស​ហិរញ្ញវត្ថុ

ប្រទេសអូស្ត្រាលី និងចិន នៅថ្ងៃនេះ បានឯកភាពគ្នាក្នុងការចែករំលែកព័ត៌មានចារកម្មអំពីបទល្មើសហិរញ្ញវត្ថុធំៗ ដែលជាផ្នែកមួយនៃការបង្ក្រាបទៅលើឧក្រិដ្ឋកម្មលាងលុយឆ្លងដែន និងការផ្ដល់លុយទៅដល់ចលនាភេរវកម្ម។

ទីភ្នាក់ងារព័ត៌មាន Reuters ថា ការឯកភាពរវាងប្រទេសទាំងពីរបានកើតឡើងអំឡុងពេលរដ្ឋមន្ត្រីយុត្តិធម៌អូស្ត្រាលី លោក Michael Keenan កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។

លោក Keenan បានប្រាប់អ្នកយកព័ត៌មានថា អំឡុងដំណើរទស្សនកិច្ចនេះ លោកបានលើកឡើងផងដែរ ពីក្ដីបារម្ភនានាជាមួយក្រុមមន្ត្រីចិន ជុំវិញការឃុំខ្លួនជនជាតិអូស្ត្រាលី ៤រូប ទាក់ទងនឹងបទល្មើសល្បែងស៊ីសង ពាក់ព័ន្ធនឹងក្រុមហ៊ុន Crown Resort ប៉ុន្តែ លោកពុំបានពិភាក្សាលម្អិតអំពីការចោទប្រកាន់នោះទេ។

កិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មរវវាងទីភ្នាក់ងារចារកម្មហិរញ្ញវត្ថុអូស្ត្រាលី និងសមភាគីចិន នឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ កំណត់មុខសញ្ញា និងកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋកម្មមានអង្គការចាត់តាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ