អូស្ត្រាលីនិង​ឥណ្ឌូនេស៊ី​ពិចារណា​ល្បាត​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រួម​គ្នា

ប្រមុខកាទូតអូស្ត្រាលី អ្នកស្រី Julie Bishop បានថ្លែងនៅថ្ងៃនេះថា ប្រទេសអូស្ត្រាលីកំពុងពិចារណាទៅលើការល្បាតដែនសមុទ្ររួមគ្នាជាមួយប្រទេសឥណ្ឌូនេស៊ី នៅក្នុងសមុទ្រចិនខាងត្បូង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី Bishop បានថ្លែងបន្តថា សំណើរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការល្បាតសមុទ្ររួមគ្នា ដែលលើកឡើងនៅក្នុងជំនួបទ្វេភាគីមួយនៅកោះបាលីកាលពីសប្ដាហ៍មុននោះ ស្របទៅនឹងគោលនយោបាយនៃការអនុវត្តសិទ្ធិសេរីភាពនាវាចរណ៍។

អ្នកស្រីថ្លែងប្រាប់វិទ្យុ ABC ថា៖ “វាស្របទៅនឹងច្បាប់អន្តរជាតិ និងជំហរគាំទ្ររបស់យើងសម្រាប់សន្តិភាព និងស្ថេរភាពក្នុងតំបន់”។

អូស្ត្រាលី ដែលជាសម្ព័ន្ធដ៏រឹងមាំរបស់អាមេរិក កាលពីមុន បានរងការរិះគន់ពីប្រទេសចិន ចំពោះការហោះហើរឈ្លបយកការណ៍នៅលើបណ្ដាកោះមានជម្លោះនៅសមុទ្រចិនខាងត្បូង និងការគាំទ្រសមយុទ្ធសេរីភាពនាវាចរណ៍របស់អាមេរិកនៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ