ផ្ទុះ​ក្នុង​អណ្ដូង​រ៉ែ​នៅ​ចិន មនុស្ស​១៥​នាក់​ស្លាប់ ១៨​នាក់​បាត់​ខ្លួន

កម្មកររ៉ែ ១៥នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ និង ១៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការផ្ទុះអណ្ដូងរ៉ែធ្យូងថ្មមួយនៅភាគពាយព្យប្រទេសចិន កាលពីថ្ងៃម្សិលមិញ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួ ដែលចាត់ទុកថា វាជាគ្រោះថ្នាក់ថ្មីបំផុតនៅក្នុងប្រទេសនេះ។

ស៊ីនហួ បានផ្សាយបន្តថា បុគ្គលិកជួយសង្គ្រោះជាង ២០០នាក់ មានទាំងអ្នកពន្លត់អគ្គិភ័យ ប៉ូលិស និងអ្នកជំនាញខាងរ៉ែ កំពុងតែស្រាវជ្រាវនៅឯអណ្ដូងរ៉ែមួយកន្លែង ស្ថិតក្នុងស្រុកយ៉ុងឈួន ទីក្រុងឆុងជីង។

កម្មករ ៣៥នាក់ ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការនៅក្រោមដី នៅពេលការផ្ទុះឧស្ម័ននោះ បានកើតឡើងពេញអណ្ដូងរ៉ែនៅព្រឹកថ្ងៃម្សិលមិញ ហើយកម្មករ ២នាក់ បានរត់គេចរួចជីវិត។

អណ្ដូងរ៉ែទាំងអស់នៅទីក្រុងនោះ ត្រូវបានគេបញ្ជាឲ្យបញ្ឈប់ផលិតកម្ម ដើម្បីត្រួតពិនិត្យសុវត្ថិភាព បន្ទាប់ពីមានការផ្ទុះនោះកើតឡើងនៅអណ្ដូងរ៉ែដែលគ្រប់គ្រងដោយឯកជន សម្រាប់ផលិតធ្យូងថ្ម ៦ម៉ឺនតោនក្នុងមួយឆ្នាំ។

ចិននឹងជាប្រទេសផលិតធ្យូងថ្មធំជាងគេបំផុតនៅលើពិភពលោក ហើយគ្រោះថ្នាក់បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ