មន្ត្រី​យោធា​ថាថៃ​កំពុង​រៀបចំ​ពិធី​សោយរាជ្យ​សម្បត្តិ​ក្សត្រ​ថ្មី​នៅ​ដើម​ខែ​ធ្នូ

ព្រះ​អង្គ​ម្ចាស់ មហា វិជ្ជរ៉ាឡុងកន (រូបភាពពី Reuters)

ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីពីមន្ត្រីយោធាជាន់ខ្ពស់ថៃ បានផ្សាយថា ប្រទេសនេះនឹងរៀបចំពិធីសោយរាជ្យសម្បត្តិរាជទាយាទ មហា វិជ្ជរ៉ាឡុងកន នៅថ្ងៃទី០១ ខែធ្នូ។

ការសោយទិវង្គតព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ កាលពីថ្ងៃទី១៣ ខែតុលាកន្លងមកនេះ បានទាញប្រជាជនថៃទូទាំងប្រទេស ឲ្យកាន់ទុក្ខរយៈពេល ១ឆ្នាំ។

ប្រភពពីមន្ត្រីយោធាជាន់ខ្ពស់ បានប្រាប់ Reuters ថា ដំណឹងនៃពិធីសោយរាជ្យសម្បត្តិព្រះមហាក្សត្រថ្មីនេះ បានកើតឡើងបន្ទាប់ពីព្រះរាជទាយាទចាកចេញទៅកាន់ប្រទេសអាល្លឺម៉ង់ នៅចុងសប្ដាហ៍កន្លងមកនេះ ជាទីដែលទ្រង់មានកិច្ចការផ្ទាល់ខ្លួន ប៉ុន្តែ ទ្រង់នឹងវិលត្រឡប់ទៅប្រទេសថៃវិញ នៅក្នុងខែវិច្ឆិកានេះ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់បាននិយាយថា ពិធីឡើងសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះអង្គម្ចាស់ មហា វិជ្ជរ៉ាឡុងកន អាចធ្វើឡើងក្នុងរយៈពេល ៧ ទៅ ១៥ថ្ងៃ ក្រោយការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ