មេដឹកនាំ​ចិន​ជួប​មេ​បក្ស​ប្រឆាំង​តៃវ៉ាន់​លើក​រឿង “ចិន​តែ​មួយ”

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (AFP)

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបជាមួយមេដឹកនាំបក្សប្រឆាំងកោះតៃវ៉ាន់ កាលពីថ្ងៃម្សិលមិញ ខណៈដែលទំនាក់ទំនងរវាងក្រុងប៉េកាំងជាមួយប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ វិវត្តកាន់តែអាក្រក់។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារ AFP ដែលបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានរដ្ឋស៊ិនហួរ បានចុះផ្សាយបន្តថា លោក ស៊ី បានជួបជាមួយលោក ហុង ស៊ីវជូ មេដឹកនាំគណបក្សគួមីងតាង នៅឯមហាវិមានប្រជាជន។

លោក ស៊ី បានអំពាវនាវទៅដល់តៃវ៉ាន់ ឲ្យគោរពដល់ “គោលការណ៍ចិនតែមួយ” និងសង្កត់ធ្ងន់ពីសារសំខាន់នៃការការពារសមាហរណកម្មជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ