ផ្ទុះអាវុធរវាងសមត្ថកិច្ចថៃនិងក្រុមបះបោរនៅភាគខាងត្បូងកាលពីយប់ថ្ងៃពុធម្សិលមិញ បានបណ្តាលឲ្យសមត្ថកិច្ច៣នាក់ស្លាប់។
ចលនានៃការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនិងបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅខេត្តភាគខាងត្បូងនៃប្រទេសថៃរួមមាននៅខេត្ត Songkhla, Narathiwat និង Pattani។
អាជ្ញាធរមូលបាននិយាយថា ការវាយប្រហារបានចាប់ផ្តើមកាលពីម៉ោង៩:៣០យប់ ហើយបញ្ចប់វិញនៅពាក់កណ្តាលយប់។
ការវាយប្រហារនៅក្នុងខេត្ត Songkhla គឺពេលសមត្ថកិច្ចពីរនាក់នៅក្នុងឡាន ត្រូវពួកឧទ្ទាមបាញ់ប្រហារបណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងបានដាក់គ្រាប់បែកបំផ្ទុះបំផ្លាញអាគារទៀតផង។ ចំណែកនៅក្នុងខេត្ត Pattani គឺក្រុមឧទ្ទាម៤នាក់ជិះម៉ូតូ២គ្រឿងបាញ់ប្រហារស្លាប់ទាហានម្នាក់៕









