មនុស្សស្និទ្ធនឹងប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ទៀតត្រូវបានឃុំ​ខ្លួន​

ព្រះរាជអាជ្ញាកូរ៉េខាងត្បូង បានឃុំខ្លួន អតីតទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាឃៀនហេ កាលពីយប់ថ្ងៃពុធម្សិលមិញ គឺជាមនុស្សទី២ដែលស្និទ្ធនឹងប្រធានាធិបតីត្រូវបានឃុំខ្លួន ពាក់ព័ន្ធរឿងអាស្រូវនយោបាយ។

ព្រះរាជអាជ្ញាបានថ្លែងថា ពួកគេកំពុងតែស្វែងរក ភស្តុតាងបន្ថែមដើម្បីចោទប្រកាន់អតីតទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រី ប៉ាក ឃឿនហេ លោក An Chong-bum  ដែលរងការចោទថា ប្រើរូបភាពជាមនុស្សស្និទ្ធជាមួយប្រធានាធិបតី ប្រមូលមូលនិធិផ្សេងៗ  ដើម្បីជាថ្នូជួយឲ្យអ្នកទាំងនោះភ្ជាប់ទំនាក់ទំនងជាមួយប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងត្បូងយ៉ុងហាប់។

An គឺជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី ហើយបានលាលែងពីតំណែងកាលពីខែមុន បន្ទាប់មានបញ្ហានយោបាយនៅក្នុងប្រទេសនេះ។ នៅក្នុងច្បាប់កូរ៉េខាងត្បូងគឺ សមត្ថកិច្ចអាចឃាត់ខ្លួនលោក An ៤៨ម៉ោង មុនពេលមានដីកាពីតុលាការ។

កាលពីថ្ងៃពុធ ព្រះរាជអាជ្ញាបានស្នើដីកាពីតុលាការ ដើម្បីឃុំខ្លួនលោកស្រី Choi Soon-sil មិត្តរបស់លោកស្រីប៉ាក ឃៀនហេ ក្នុងបទចោទពីការរំលោភអំណាច និង រឿងអាស្រូវនយោបាយដូចគ្នានេះដែរ។

ដោយសារបញ្ហាបន្តបន្ទាប់នេះ លោក ស្រីប៉ាក ឃៀន ហេ បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ។ ចំណែកគណបក្សប្រឆាំងនៅកូរ៉េខាងត្បូងក៏ជំរុញឲ្យព្រះរាជអាជ្ញាបើកការស៊ើបអង្កេតលើលោក ស្រី ប៉ាកឃឿនហេផងដែរ។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ