អូបាម៉ារំឭកម្ចាស់ឆ្នោតថា វាសនាជាតិស្ថិតនៅលើការសម្រេចរបស់ពួកគេ

ប្រធានាធិបតីអាមេរិក លោក អូបាម៉ា (AP Image)

ប្រធានាធិបតីអាមេរិក លោក អូបាម៉ា ថ្លែងកាលពីថ្ងៃពុធម្សិលមិញ ដោយរំឭកឲ្យម្ចាស់ឆ្នោតទាំងអស់មានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ព្រោះថាជោគវាសនារបស់ជាតិស្ថិតនៅលើពួកគេទាំងនោះហើយ។

ការថ្លែងរបស់លោក អូបាម៉ា ធ្វើឡើងស្របពេល លោកស្រី គ្លីនតុន និងលោក ត្រាំ គួប្រជែងតំណែងប្រធានាធិបតី កំពុងប្រើវោហាសាស្ត្រដាក់គ្នា ខណៈការបោះឆ្នោតនឹងចូលមកដល់ថ្ងៃទី៨ ខែវិច្ចិកាខាងមុខនេះ។

លោក អូបាម៉ា ថ្លែងនៅភាគខាងជើងនៃ Carolina កាលពីម្សិលមិញថា វាសនារបស់សាធារណរដ្ឋមួយនេះស្ថិតលើស្មាររបស់ម្ចាស់ឆ្នោតទាំងអស់គ្នាហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

លោកថាជាផ្នែកមួយនៃជោគវាសនារបស់ពិភពលោកឆ្ពោះទៅរកភាពត្រឹមត្រូវនោះ លោកបានប្រកាសឲ្យអ្នកគាំទ្រលោក បោះឆ្នោតឲ្យលោកស្រី គ្លីនតុន។

លោក អូបាម៉ា ថាលោកមិនមែនស្ថិតលើសន្លឹកឆ្នោតទេ តែលោកថាភាពយុត្តិធម៌ ភាពត្រឹមត្រូវ ភាពស្មើគ្នា ការរីកចម្រើន និងលទ្ធិប្រធានាធិបតីស្ថិតនៅលើសន្លឹកឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ