ព្រះរាជអាជ្ញាកូរ៉េខាងត្បូង ឃុំខ្លួនជំនួយការជាន់ខ្ពស់ម្នាក់ទៀតរបស់ប្រធានាធិបតីកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយ ប្រើឥទ្ធិពលប្រធានាធិបតី ដើម្បីផលប្រយោជនផ្ទាល់ខ្លួន ដូចជំនួយការពីរនាក់មុនដែលត្រូវចាប់ខ្លួនដែរនោះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងត្បូងយ៉ុងហាប់ ចុះផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា ជំនួយការលោកស្រី ប៉ាក ឃឿនហេ គឺលោក Jeong Ho-seong ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ដែលសង្ស័យចាប់ពាក់ព័ន្ធរឿងអាស្រូវនយោបាយ។
កាលពីថ្ងៃពុធមនុស្សស្និទ្ធជាមួយប្រធានាធិបតីកូរ៉េខាងត្បូងពីរនាក់ត្រូវបានឃុំខ្លួនគឺលោកស្រី Choi Soon-sil និងលោក An Chong-bum៕