របាយការណ៍សិក្សាស្ទង់មតិមួយបានបង្ហាញថា លោកស្រី ប៉ាក ឃឿនហេ ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្លាក់ចុះ ប្រជាប្រិយភាព៥% ក្រោយពេលមានការផ្ទុះរឿងអាស្រូវនយោបាយពីមនុស្សជំនិតរបស់ខ្លួនជាបន្តបន្ទាប់មកនេះ។
ក្រុមអ្នកស្រាវជ្រាវរបស់អាមេរិក Gallup បានស្ទង់មតិ ដោយសម្ភាសន៍ពលរដ្ឋកូរ៉េខាងត្បូង ១០០៥នាក់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែវិច្ឆិកា បានបង្ហាញថា ៨៩%មិនពេញចិត្ត ទង្វើរបស់លោកស្រី ប៉ាកឃឿន ហេ ដែលស្តែងចេញមួយរយៈចុងក្រោយនេះ។
របាយការណ៍សិក្សាបានបញ្ជាក់ថា ប្រជាប្រិយភាពរបស់លោកស្រី ប៉ាក ឃឿនហេ បានធ្លាក់ចុះ៥% ដោយរឿងអាស្រូវនយោបាយរបស់ស្និទ្ធនឹងលោកស្រី។ ចាប់ពីថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃសុក្រនេះ មនុស្សស្និទ្ធនឹងលោកស្រី ប៉ាក ឃឿនហេ ចំនួន៣នាក់ហើយ ត្រូវរដ្ឋអាជ្ញាចាប់ឃុំខ្លួន ដោយសាររឿងអាស្រូវ ប្រើឈ្មោះប្រធានាធិបតីដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន៕









