FBI បញ្ចប់ការស៊ើបអង្កេតលើ​អ៊ីម៉ែលរបស់លោកស្រី គ្លីនតុន​ ថាមិនមានកំហុស

ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេបញ្ចាប់ការស៊ើបអង្កេតអង្កេតលើអ៊ីម៉ែលរបស់លោកស្រី គ្លីនតុន ករណីដែលបារម្ភពីការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ បន្ទាប់ពីរកមិនឃើញមានភស្តុតាងសម្រាប់ការចោទប្រកាន់។

លោកស្រី ហ៊ីលឡារី គ្លីនតុន រងការចោទថា ប្រើប្រាស់អ៊ីម៉ែលឯកជនពេលបំពេញការងារជារដ្ឋមន្ត្រីការបរទេសធ្វើឲ្យប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ។ ចំណែកការប្រកាសបញ្ចប់ការស្រាវជ្រាវរបស់ FBI នេះ គឺធ្វើឡើងមុនពេល៣៦ម៉ោងនៃដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមាន លោក ដូណល ត្រាំ និងលោកស្រី គ្លីនតុន ជាគូប្រជែង។

គណបក្សប្រជាធិបតេយ្យបានប្រកាសស្វាគមន៍ចំពោះការសម្រេចរបស់នាយក FBI លោក James Comey  ដែលសម្រេចថា លោកស្រី គ្លីនតុន មិនមានកំហុសដែលមិនបានបង្កគ្រោះថ្នាក់បញ្ចេញកិច្ចការសំងាត់សន្តិសុខជាតិឲ្យអ្នកខាងក្រៅដឹងនោះទេ។ កាលពីខែកក្កដា លោក James Comey បានសម្រេចម្តងរួចទៅហើយ ថា លោកស្រី គ្លីនតុន មិនមានកំហុសពាក់ព័ន្ធការប្រើអ៊ីម៉ែលឯកជននោះទេ ប៉ុន្តែនៅពេលថ្មីៗនេះ ជិតដល់ការបោះឆ្នោតក៏មានការស៊ើបអង្កេតលើករណីដដែលនេះម្តងទៀតនាំឲ្យមានការងឿងឆ្ងល់លើសកម្មភាពនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ