នគរបាលហុងកុងបានប៉ះជាមួយបាតុករជាថ្មីទៀតកាលពីម្សិលមិញ

នគរបាលហុងកុងបានប្រើប្រាស់ម្សៅម្រេចបាញ់លើបាតុករនៅហុងកុងជាថ្មីទៀត កាលពីថ្ងៃអាទិត្យម្សិលមិញ  បាតុកររាប់រយនាក់ចេញមុខតវ៉ាជាថ្មី បន្ទាប់ពីរពួកគេខឹងសម្បាររដ្ឋអំណាចទីក្រុងប៉េកាំង រារាំងតំណាងរបស់ពួកគេ២នាក់មិនឲ្យបំពេញការងារ។

ព្រឹត្តិការណ៍តវ៉ានេះ ធ្វើឲ្យគេនឹកឃើញការផ្ទុះការតវ៉ាជាទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៤។ ពេលនោះ បាតុករបានឆ្លងកាត់រនាំងដែក ដែលរៀបចំដោយក្រុមនគរបាលនៅខាងមុខការិយាល័យទំនាក់នងរបស់ចិននៅក្នុងទីក្រុងពាក់កណ្តាលស្វ័យយ័តហុងកុង។

អ្នកតវ៉ាបានប្រើប្រាស់ឆ័ត្រធ្វើជាខែលការពារពួកគេពីម្សៅម្រេច ខណៈពួកគេព្យាយាមចូលទៅឲ្យដល់អគារការិយាល័យទំនាក់ទំនងរបស់ចិន ពេលនោះអ្នកខ្លះបានចោលទឹកនិងអ្នកខ្លះទៀតបានចោលដបទឹកទៅលើនគរបាល។

សិស្សអាយុ១៩ឆ្នាំ Cas Wong ថ្លែងប្រាប់AFPថា ពួកគេមានការខឹងនិងរន្ធត់ ហើយចង់បង្ហាញការទាមទាររបស់ពួកគេទៅការិយាល័យទំនាក់ទំនងរបស់ចិន។

អ្នកតវ៉ាម្នាក់គេសង្ស័យថា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ មុនពេលបំបែកហ្វូងបាតុករ។

ក្រុមបាតុករបានកាន់កាប់ផ្លូវប្រសព្វសំខាន់មួយនៅជិតការិយាល័យទំនាក់ទំនងនោះ បានធ្វើឲ្យរថយន្តជាច្រើនបានកកស្ទះនៅលើផ្លូវ ហើយបានពួកគេក៏បានដើរហូសរបាំងដែលនគរបាលបានកំណត់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ