ទំហំ​នាំ​ចេញ​របស់​ចិន​បន្ត​ធ្លាក់​ចុះ​៧​ខែ​ជាប់ៗ​គ្នា ខណៈ​ខែ​តុលា​ធ្លាក់​ចុះ​៧.៣​ភាគរយ

ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះ ៧.៣ភាគរយ កាលពីខែតុលាកន្លង មកនៅត្រឹមទំហំ ១៧៨.២ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបទៅនឹងខែតុលាឆ្នាំ២០១៥កន្លងមក។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់តួលេខពន្ធគយចិននៅថ្ងៃនេះ ខណៈដែលតម្រូវការសេដ្ឋកិច្ចសកល ពឹងផ្អែកទៅលើមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ពិភពលោកមួយនេះ។

ទិន្នន័យពន្ធគយ បានបង្ហាញថា ការនាំចូលរបស់ចិន បានធ្លាក់ចុះ ១.៤ភាគរយ មកនៅត្រឹមទំហំ ១២៩.១ពាន់លានដុល្លារ អំឡុងខែតុលាកន្លងមក ខណៈដែលអតិរេកពាណិជ្ជកម្ម បានធ្លាក់ចុះមកនៅត្រឹម ៤៩.១ពាន់លានកាលពីខែមុននេះ។

AFP បានកត់សម្គាល់ថា ទំហំការនាំចេញចិនបានធ្លាក់ចុះ ៧ខែជាប់ៗគ្នា ហើយទាំងការនាំចេញ និងនាំចូល សុទ្ធតែស្ថិតនៅក្រោមការរំពឹងទុក ដោយក្រុមសេដ្ឋវិទូព្យាករទុកថា ការនាំចូលនឹងធ្លាក់ចុះ ៦ភាគរយ ហើយការនាំចេញធ្លាក់ចុះ ១ភាគរយ។

ចិនគឺជាប្រទេសនាំចេញទំនិញធំបំផុតនៅលើពិភពលោក ហើយដំណើររីកលូតលាស់នៃពាណិជ្ជកម្មរបស់ចិន ជះឥទ្ធិពលទៅដល់ដៃគូពាណិជ្ជកម្មនានា ចាប់ពីអូស្ត្រាលីរហូតដល់ប្រទេសហ្ស៊ីមបាវ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ