មេដឹកនាំ​ហ្វីលីពីន​លុប​ចោល​កិច្ច​សន្យា​ទិញ​កាំភ្លើង​ពី​អាមេរិក

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាលពីថ្ងៃម្សិលមិញ បានបញ្ជាឲ្យលុបចោលកិច្ចសន្យានាំចូលកាំភ្លើងប្រហែល ២ម៉ឺន ៦ពាន់ដើមពីអាមេរិក ដែលជានេះគឺជាប្រឈមមុខថ្មីបំផុតទៅនឹងសម្ព័ន្ធចាស់វស្សារបស់ប្រទេសលោក។ នេះដោយយោងតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Kyodo។

Kyodo បានផ្សាយថា លោក ឌូទើតេ ប្រកាសដូច្នេះអំឡុងពេលលោកថ្លែងសុន្ទរកថានៅវិមានម៉ាឡាកាណាំង ដោយលោកបានចោទសួរទាំងបញ្ហាតម្លៃ និងតម្រូវការទិញកាំភ្លើងរាប់ពាន់ដើមពីក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក Sig Sauer Inc.។

លោកថ្លែងថា៖ “ខ្ញុំបញ្ជាឲ្យលុបចោលកិច្ចសន្យារបស់ប៉ូលិស។ ហើយយើងនឹងត្រូវស្វែងរកប្រភពដទៃទៀត ដែលមានតម្លៃថោកជាង អាចហើយប្រើប្រាស់បានយូរជាង និងល្អដូចកាំភ្លើងផលិតពីកន្លែងដែលយើងកំពុងបញ្ជាទិញហ្នឹង”។

ក្រុមហ៊ុន Sig Sauer ដែលតំណាងដោយក្រុមហ៊ុនក្នុងស្រុក InTrade Asia Pacific Corp គឺជាឈ្នះក្នុងការដេញថ្លៃលើកិច្ចសន្យាមានតម្លៃដល់ទៅជិត ៣៩លានដុល្លារ ក្នុងការផ្គត់ផ្គង់អាវុធដល់ប៉ូលិសហ្វីលីពីន។

កាលពីដើមខែនេះ លោក Ben Cardin សមាជិកព្រឹទ្ធសភាអាមេរិកទទួលបន្ទុកគណៈកម្មាធិការទំនាក់ទំនងបរទេស បានបង្ហាញការជំទាស់ទៅនឹងសំណើលក់អាវុធ ដោយលើកឡើងពីក្ដីបារម្ភការរំលោភសិទ្ធិមនុស្ស នៅក្រោមរបបលោក ឌូទើតេ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការបរទេសអាមេរិក ដែលបានរិះគន់ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដោយសង្ស័យថាជាជនជួញដូរគ្រឿងញៀននោះ បានផ្អាកការលក់អាវុធទៅឲ្យហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ