ម៉ាឡេស៊ី​ស្នើ​ដំឡើង​អាយុ​អប្បបរមា​សម្រាប​នារី​មូស្លីម

ប្រទេសម៉ាឡេស៊ីបានស្នើដំឡើងអាយុអប្បបរមាដល់ ១៨ឆ្នាំ សម្រាប់នារីមូស្លីម ក្នុងបំណងកាត់បន្ថយអត្រាមានផ្ទៃពោះនៅក្នុងចំណោមយុវជន និងជួយដោះស្រាយការការពារសង្គមកិច្ចសម្រាប់កុមារ។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

បើតាមសារព័ត៌មានសិង្ហបុរីនេះ អ្នកស្រី Rohani Abdul Karim រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គ្រួសារ និងអភិវឌ្ឍន៍សហគមន៍ បានថ្លែងថា ក្រសួងបានទាក់ទាញភាគីជាច្រើនក្នុងនោះមានទាំងអាជ្ញាធរផ្នែកកិច្ចការសាសនាផងដែរ ឲ្យយល់ព្រមទៅលើសំណើកែប្រែច្បាប់អាពាហិ៍ពិពាហិ៍ និងការលែងលះ។

នៅក្នុងប្រទេសម៉ាឡេស៊ី នារីមូស្លីមអាយុក្រោម ១៦ឆ្នាំ ត្រូវតែទទួលបានការអនុញ្ញាតិពីតុលាការអ៊ីស្លាមដើម្បីរៀបអាពាហិ៍ពិពាហិ៍ ប៉ុន្តែ ក្រុមសកម្មជនសិទ្ធិកុមារនិយាយថា ការអនុញ្ញាតបែបនេះ ពិតជាងាយស្រួលពេកហើយ។ ប្រព័ន្ធបែបនេះ ត្រូវបានអ្នកដែលរៀបការជាមួយជនរងគ្រោះជាអនីតិជន រំលោភបំពានដោយមិនមានទោសទណ្ឌ។

រដ្ឋមន្ត្រីរូបនេះ បានថ្លែងដូច្នេះនៅឯវេទិកាសិទ្ធិកុមារមួយរៀបចំឡើងដោយអង្គការ UNCEF នៅទីក្រុងគួឡាឡំពួរ។ ក្រុមការងារពិសេសមួយដឹកនាំដោយរដ្ឋមន្ត្រីច្បាប់របស់ម៉ាឡេស៊ី ត្រូវបានគេបង្កើតឡើង ដើម្បីស្វែងរកការកែប្រែច្បាប់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ