តុលាការ​កំពូល​ហ្វីលីពីន​សម្រេច​ឲ្យ​បញ្ចុះ​សពជន​ផ្ដាច់ការ​នៅ​ផ្នូរ​វីរបុរស

តុលាការកំពូលហ្វីលីពីន នៅថ្ងៃនេះ បានសម្រេចឲ្យបញ្ចុះសពអតីតប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស នៅឯទីស្មសានវីរបុរសជាតិ នៅទីក្រុងម៉ានីល។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

សារព័ត៌មានសិង្ហបុរីមួយនេះ បានផ្សាយថា តុលាការកំពូលបានសម្រេចក្នុងសំឡេង ៩ ទល់នឹង ៥ គាំទ្រឲ្យបញ្ចុះសពអតីតប្រធានាធិបតីរូបនេះ នៅទីស្មសាននោះ ដែលជំរុញឲ្យក្រុមអ្នកមានភក្តីភាពជាមួយលោក ម៉ាកូស ចេញមកអបអរសាទរនៅតាមផ្លូវនៅខាងក្រៅតុលាការ។
អ្នកនាំពាក្យតុលាការកំពូល លោក ថេអូដូ តេ បានប្រាប់អ្នកកាសែតថា តុលាការបានបោះឆ្នោតគាំទ្រដល់សេចក្ដីសម្រេចរបស់ប្រធានាធិបតី លោក រ៉ូទ្រីហ្កូ ឌូទើតេ អនុញ្ញាតឲ្យបញ្ចុះសពនៅឯ “ទីបញ្ចុះសពវីរបុរស” នៅទីក្រុងម៉ានីល។

លោក តេ បានអាចសេចក្ដីសម្រេចរបស់តុលាការទៅកាន់អ្នកគាំទ្រលោក ម៉ាកូស នៅខាងក្រៅតុលាការថា គ្មានច្បាប់ណាមួយដែលហាមឃាត់ការបញ្ចុះសពនៅទីនោះនោះឡើយ។

លោក ម៉ាកូស បានគ្រប់គ្រងប្រទេសហ្វីលីពីនអស់រយៈពេល ២ទសវត្សរ៍រហូតដល់ឆ្នាំ១៩៨៦ នៅពេលប្រជាជនចេញតវ៉ាតាមផ្លូវនៅក្នុង “បដិវត្តន៍អំណាចប្រជាជន” ដែលបង្ខំឲ្យលោក និងគ្រួសារលោកនិរទេសទៅអាមេរិក៕

យោងតាមចៅក្រមស៊ើបអង្កេត និងប្រវត្តិវិទូ លោក ម៉ាកូស បានកេងយកថវិការដ្ឋដល់ទៅ ១០ពាន់លានដុល្លារអំឡុងរបបគ្រប់គ្រងរបស់លោក។

រដ្ឋាភិបាលហ្វីលីពីនមុនៗ បាននិយាយថា ជនផ្ដាច់ការរូបនេះ ក៏បានរំលោភសិទ្ធិមនុស្សយ៉ាងធំធេងផងដែរ ដើម្បីរក្សាអំណាចរបស់ខ្លួន ដោយមនុស្សរាប់ពាន់នាក់ ត្រូវបានគេសម្លាប់ និងធ្វើទារុណកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ