​ដុល្លារ​ធ្លាក់​ថ្លៃ​ធៀប​នឹង​រូបិយប័ណ្ណ​ធំៗ ខណៈ​លោក ត្រាំ កំពុង​នាំ​មុខ​អ្នកស្រី គ្លីនតុន

លោកអ្នកនាងស្ដាប់ជាទីមេត្រី! ចំណែកឯទីផ្សារហិរញ្ញវត្ថុនៅចំថ្ងៃបោះឆ្នោតអាមេរិកនេះ តម្លៃប្រាក់ដុល្លារអាមេរិកបានដាំក្បាលចុះ បើធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន និងប្រាក់អឺរ៉ូ ខណៈប្រាក់ប៉េសូម៉ិកស៊ិករឹតតែដាំក្បាលចុះថែមទៀត ខណៈដែលលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខអ្នកស្រី ហ៊ីលឡារី គ្លីនតុន។ នេះដោយយោងតាមការផ្សាយរបស់ AFP។

AFP បានផ្សាយថា ប្រាក់ដុល្លារអាមេរិកបានបាត់បង់តម្លៃ ៣.៨ភាគរយ មកនៅត្រឹម ១ដុល្លារស្មើនឹង ១០១.៤៧យ៉េនប៉ុណ្ណោះ ហើយធ្លាក់ចុះ ២ភាគរយ បើធៀបនឹងប្រាក់អឺរ៉ូ នៅលើទីផ្សារហិរញ្ញវត្ថុនៅទីក្រុងតូក្យូ នៅព្រឹកថ្ងៃនេះ។

ខណៈពេលនេះដែរ ប្រាក់ដុល្លារកាណាដា ក៏ធ្លាក់តម្លៃផងដែរបើធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយមួយដុល្លារអាមេរិកនៅពេលនេះ ឡើងដល់ទៅ ១.៣៥ដុល្លារកាណាដា។

ចំណែកឯប្រាក់ប៉េសូម៉ិកស៊ិក បានខាតបង់អស់ទៅ ២០ភាគរយឯណោះ បើធៀបនឹងតម្លៃប្រាក់ដុល្លារអាមេរិក ដែលនេះគឺជាតម្លៃទាបបំផុតក្នុងប្រវត្តិសាស្ត្រប្រាក់ប៉េសូម៉ិកស៊ិក។

ទីផ្សារហិរញ្ញវត្ថុ មានទំនោរទៅរកអ្នកស្រី គ្លីនតុន ច្រើនជាងលោក ត្រាំ ដោយសារគោលនយោបាយឆ្កួតៗរបស់លោក ត្រាំ បានបង្ហាញនូវភាពមិនច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ