ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បានបិទបញ្ចប់ទៅហើយនៅព្រឹកថ្ងៃនេះ ឬត្រូវនឹងវេលាល្ងាចនៅឯអាមេរិក។ ខណៈពេលនេះ សន្លឹកឆ្នោតកំពុងត្រូវបានគេរាប់ជាបណ្ដើរៗហើយ ហើយលទ្ធផលបណ្ដោះអាសន្នបង្ហាញថា បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខប្រផិតប្រផើយលើបេក្ខនារីប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីលឡារី គ្លីនតុន។
លទ្ធផលរាប់សន្លឹកឆ្នោតដែលផ្សាយដោយសារព័ត៌មាន CNN របស់អាមេរិក បានបង្ហាញថា លោក ត្រាំ កំពុងទទួលបានសំឡេងគាំទ្រជិត ៤៩ភាគរយ ខណៈអ្នកស្រី គ្លីនតុន ទទួលបានសំឡេងឆ្នោត ៤៧ភាគរយ។
CNN បានបង្ហាញទៀតថា លោក ត្រាំ បាននាំមុខនៅក្នុងរដ្ឋចំនួន ១៦ ខណៈអ្នកស្រី គ្លីនតុន ឈ្នះនៅតាមរដ្ឋចំនួន ១១។
ទោះជាយ៉ាងណា គិតត្រឹមម៉ោង ១០ព្រឹកនេះ សន្លឹកឆ្នោតទើបតែរាប់បានប្រហែល ៥០ភាគរយប៉ុណ្ណោះ៕