រហូតរសៀលថ្ងៃនេះ ការរាប់សន្លឹកឆ្នោត សម្រេចបានជាង ៨៦ភាគរយហើយ ដោយបង្ហាញឲ្យឃើញថា បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងបន្តនាំមុខលើបេក្ខនារីប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីលឡារី គ្លីនតុន។
យោងតាមការផ្សាយបន្តផ្ទាល់របស់សារព័ត៌មាន CNN លោក ត្រាំ ទទួលបានសំឡេងគាំទ្រដល់ទៅ ៤៨ភាគរយ ខណៈអ្នកស្រី គ្លីនតុន ទទួលបានសំឡេងគាំទ្រ ៤៧ភាគរយ នៅក្នុងចំណោមសន្លឹកជាង ៨៦ភាគរយដែលត្រូវបានគេរាប់រួចហើយ។
CNN បានបង្ហាញទៀតថា រហូតមកម៉ោងជាង ២រសៀលថ្ងៃនេះ លោក ត្រាំ បាននាំមុខនៅក្នុងរដ្ឋចំនួន ២៦ ខណៈអ្នកស្រី គ្លីនតុន ឈ្នះនៅតាមរដ្ឋចំនួន ១៨។
សូមបញ្ជាក់ការ បេក្ខជនប្រធានាធិបតីម្នាក់ ត្រូវការសំឡេងគាំទ្រពីប្រតិភូនៅតាមរដ្ឋចំនួន ២៧០ ទើបអាចឈ្នះការបោះឆ្នោតជាប្រធានាធិបតីអាមេរិក៕