ឌូទើតេ ថាឈប់រករឿងអាមេរិកទៀតហើយ​ក្រោយ ត្រាំ ឈ្នះ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទើតេ (Reuters)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទើតេ បានថ្លែងសារអបអរសាទរ លោក ដូណល ត្រាំ ចំពោះការជាប់ឆ្នោតជាប្រធានាធិបតី ហើយប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏ប្រកាសថាឈប់រករឿងជាមួយសហរដ្ឋអាមេរិកទៀតហើយ។

លោក ឌូទើតេ បានរំឭកពីការខឹងសម្បាររបស់លោកដោយសាររដ្ឋការ លោក អូបាម៉ា បានរិះគន់លើរបបដឹកនាំរបស់លោក។

លោក ឌូទើតេ ថ្លែងក្នុងសហគមន៍ហ្វីលីពីននៅក្នុងប្រទេសម៉ាឡេស៊ី ពេលលោកទៅបំពេញទស្សនកិច្ចនៅទីនោះថា លោកអបអរចំពោះ ត្រាំ ហើយសូមឲ្យ ត្រាំ មានអាយុវែង។

លោក ឌូទើតេ ថាលោកនឹង លោក ត្រាំ មានលក្ខណៈដូចគ្នា រងការជេរប្រទេចដូចគ្នា ហើយលោកថា លោកមិនចង់បង្កបញ្ហាអ្វីទៀតដែរ ព្រោះលោក ត្រាំ ឈ្នះការបោះឆ្នោតហើយ។

រដ្ឋាភិបាលលោក អូបាម៉ា ធ្លាប់រិះគន់ការដឹកនាំរបស់លោក ឌូទើតេ ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ករណីបាញ់សម្លាប់អ្នកដែលសង្ស័យថាបានជួញដូរគ្រឿងញៀនរាប់ពាន់នាក់ដោយមិនឆ្លងកាត់ការកាត់ទោសតាមតុលាការ។ ក្រោយមក លោក ឌូទើតេ បានបានជេរប្រមាថដល់គ្រួសារលោក អូបាម៉ា ហើយបានប្រកាសផ្តាច់ទំនាក់ទំនងនិងបណ្តេញកងទ័ពអាមេរិកចេញពីភាគខាងត្បូងប្រទេសហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ