នគរបាលជាតិបានប្រកាសលេខទូរសព្ទចំនួន១៦ខ្សែ ទុកសម្រាប់សាធារណជនរាយការណ៍បញ្ហាផ្សេងៗដែលប៉ះពាល់ដល់សន្តិសុខ ក្នុងពិធីបុណ្យអុំទូកនៅពេលខាងខាងមុខ ងាយស្រួលដល់សមត្ថកិច្ចចាត់ការរកដំណោះស្រាយ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិគឺ លេខទូរសព្ទទាំងនេះចាំទទួលការហៅចូលពីសាធារណជនរាយការណ៍ពីហេតុការណ៍ក្នុងពិធីបុណ្យអុំទូកនោះ គឺ២៤ម៉ោង។ លេខទូរសព្ទទាំង៦ខែ្សនោះរួមមាន ០១៧ ៥៦២ ២២២, ០៩៧៦ ៦៦៨ ៨៨១, ០៩៧ ៦៦៦ ៦៧៦, ០៩៧៩ ៣០៩ ៩៩៩, ០៧៧ ៨០៧ ៧៧៧, ០១២ ៨០៩ ៩៧៩, ០១២ ៥៨៦ ៥៤៩, ០១២ ៥១១ ៣៣៣, ០១២ ៩៣០ ៧៧៧, ០១២ ៥០២ ៤២៤, ០១៧ ៨២២ ០២២, ០១៧ ៨៤៥ ១៦៨, ០១១ ៧០៦ ៧០៦, ០១២ ៨៩៨ ៨៩១, ០១២ ៩៥០ ២៧២, និង ០១២ ២៧២ ២២៤។
ក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិចិ្ឆកាខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិដាក់កម្លាំងជាង១ម៉ឺននាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់៕









