ចំនួន​ភ្ញៀវ​ចូល​ទស្សនា​តំបន់​អង្គរ​កើន​ជិត​៨ភាគរយកាល​ពី​ខែ​តុលា​កន្លង​មក

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងទៅលើការលក់សំបុត្រចូលទស្សនាតំបន់ទេសចរណ៍អង្គរ បានឲ្យដឹងថា ចំនួនភ្ញៀងទេសចរបរទេសចូលទស្សនារមណីយដ្ឋានមួយនេះ បានកើនឡើង ៧.៩ភាគរយ កាលពីខែតុលាកន្លងមក បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក។

យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីដើមខែវិច្ឆិកានេះ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាតំបន់អង្គរកាលពីខែតុលាកន្លងមកនេះ មានចំនួន ១៦៥,៥៤៨នាក់ ដោយបានកើនឡើង ៧.៩៨ភាគរយ និងផ្ដល់ចំណូលពីការលក់សំបុត្របានជាង ៤លាន ៤៨ម៉ឺនដុល្លារ ឬកើនឡើង ៦.៩ភាគរយ បើធៀបនឹងខែតុលាឆ្នាំ២០១៥កន្លងមក។

គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គររយៈពេល ១០ខែកន្លងមកនេះ មានចំនួនជាង ១លាន ៧២ម៉ឺននាក់ ឬកើនឡើងជាង ៣ភាគរយ ដោយផ្ដល់ចំណូលថវិកាជាង ៤៩លានដុល្លារ ឬកើនឡើងជិត ៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ