សកម្មជនអាវខ្មៅធ្វើពិធីដាក់បណ្តាសារអ្នកពាក់ព័ន្ធនឹងការសម្លាប់លោក កែម ឡី

សកម្មជនអាវខ្មៅធ្វើពិធីបែបសាសនាដើម្បីសុំដោះលែងអ្នកជាប់ឃុំ

សកម្មជនមួយចំនួននៅសហគមន៍បុរីកីឡាដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅ សុំដោះលែងអ្នកជាប់ឃុំនោះ នៅថ្ងៃនេះបានធ្វើពិធីដាក់បណ្តាសារចំពោះអ្នកពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោក កែម ឡី។

សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាប្រមាណ១០នាក់នៅថ្ងៃចន្ទ ទី១៤ វិច្ឆិកានេះ បានធ្វើពិធីសែនព្រេនបែបសាសនា ដោយសុំឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តី គ.ជ.ប លោក នី ចរិយា អ្នកស្រី ទេព វន្នី និងរកយុត្តិធម៌ជូនលោក កែម ឡី។

នៅក្នុងពិធីនោះពួកគេបាននាំគ្នាយកម្សៅសូនធ្វើជារូបតំណាងឲ្យឃាតករនិងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោក កែម ឡី ហើយពួកគេបានដុតរូបនោះចោលក្នុងន័យដាក់បណ្តាសារ។«ឲ្យអ្នកឯងក្តៅក្រហាយក្រហល់គ្មានសេចក្តីសុខ  និងសុំឲ្យវត្ថុស័ក្តសិទជួយផ្តល់យុត្តិធម៌ជួនលោក កែម ឡី»។

នៅក្នុងពិធីនេះដែរ ពួកគេក៍បានស្រែកសុំឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រួប មន្រ្តី គជ ប លោកនីចរិយា អ្នកស្រីទេពវន្នី និងសុំសមត្ថកិច្ចបង្ហាញកាំម៉ារ៉ាសុវត្តិភាពនៅក្នុងស្តារម៉ាតស្តុបបូកគោផងដែរ។

តំណាងពលរដ្ឋសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ឲ្យដឹងមូលហេតុដែលពួកគាត់ជ្រើសរើស ធ្វើពិធីបែបសាសនាដើម្បីសុំឲ្យដោះលែងអ្នកជាប់ឃុំ និងមានយុត្តិធម៌សម្រាប់លោកកែមឡី នេះ ដោយសារតែពួកគាត់អស់ជំនឿរលើប្រព័ន្ធតុលាការ។

អ្នកស្រីបន្ថែមថា៖«រដ្ឋាភិបាលហ្នឹងគាត់ក៍កាន់សាសនាដែរ បើមិនអញ្ចឹងគាត់មិនខំទៅបួងសួងបន់ស្រនឲ្យកូនគាត់ ដែលកូនគាត់ស្លាប់មិនដឹងស្លាប់តាំងពីជំនន់ណា ហើយគាត់នៅតែធ្វើពិធីសែនព្រៀនថ្វាយជ្រូកខ្វៃ អញ្ចឹងក៍គាត់មានជំនឿដែរ  ដូច្នេះពួកខ្ញុំក៍ធ្វើតាមសសានាដែរព្រោះ ពួកមីងអស់ជំនឿលើប្រព័ន្ធតុលាការ។  ហើយរូបនេះមីងតំណាងឲ្យឃាត់ករ ហើយមីធ្វើនេះដើម្បីបណ្តាស់សារចំពោះឃាតកតដែលជនដៃដល់ទេ បើអ្នកណាមិនធ្វើកុំទទួលយក ប៉ុន្តែបើអ្នកឯងប្រព្រឹត្តិអ្នកឯងទទួលយកចុះ »។

ទោះជាយ៉ាងណា ការប្រមូលម្តុំគ្នាជួបជុំធ្វើពិធីដាក់បណ្តាសារនៅព្រឹកថ្ងៃនេះ មិនឃើញមានមន្រ្តីអាជ្ញាធរមករារាំងដូចពេលមុនៗនោះទេ។

គួរលឹកថា សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡានិងសហគមន៍បឹងកក់ តែងតែនាំគ្នាធ្វើយុទ្ធនាការអាវខ្មៅរៀងរាល់ថ្ងៃចន្ទ ដើម្បីដោះសុំលែងអ្នកជាប់ឃុំនិងរកយុត្តិធម៌ជូនលោក កែម ឡី។ ប៉ុន្តែសម្រាប់សហគមន៍បឹងកក់នៅថ្ងៃចន្ទនេះបានផ្អាកធ្វើ ដោយថាសមាជិករបស់ពួកគេមួយចំនួនជាប់រវល់។

ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះ ជាសប្តាហ៍ទី២៨ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ