ថ្ងៃទី១គឺថ្ងៃអាទិត្យម្សិលមិញជា ការចាប់ផ្តើមពិធីប្រណាំងទូកគឺ ទូក«ង»ចំនួនពីរបានលិច ក្នុងទឹកទន្លេមុខវាំង តែមិនបានបណ្តាលឲ្យប៉ះពាល់ដល់ជីវិតកីឡាករ ឬ មានរបួសធ្ងន់ធ្ងរទេ។
ទូកទី១បានលិចនៅពេលព្រឹកម៉ោងប្រមាណ៨ នៅពេលដែលកីឡាករហាត់សមដៃមុនការប្រណាំងក៏បានលិច។ ចំណែកទូកទី២បានលិចនៅពេលប្រណាំងនៅម៉ោងជាង១២ថ្ងៃត្រង់ទោះយ៉ាងណា កីឡាករទូកទាំងពីរមិនមានរបួសធ្ងន់ធ្ងរទេ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកាមុនថ្ងៃបុណ្យអុំទូក ទូក«ង» ឈ្មោះ«រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ទូក ង មកពីវត្តអម្ពវ័ន្ដ សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចំណុះកីឡាករ៥៧នាក់ និងមានប្រវែង២៩ម៉ែត្រ បានជួបគ្រោះថ្នាក់នៅមុខវាំង ពេលសណ្តោងយកមកត្រៀមប្រកួត។ ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យកីឡាករពីរនាក់ ឈ្មោះ សុខ ចាន់ជេស្ដា អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈឺន ចន អាយុ១៨ឆ្នាំបានស្លាប់។