អាជ្ញាធរថាសំរាមនៅតែជាបញ្ហាដែលពលរដ្ឋចោលគ្រប់កន្លែង

រូបភាពពីហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អាជ្ញាធរបានលើកឡើងថា បញ្ហាសំរាមក្នុងពិធីបុណ្យអុំទូក នៅតែចោទជា បញ្ហាក្នុងការរៀបចំឲ្យទីក្រុងស្អាត ដោយសារតែពលរដ្ឋមួយចំនួនដែលមកចូលរួម បោះចោលគ្រប់ទីកន្លែង មិនបានដាក់ចូលក្នុងធុងឲ្យបានត្រឹមត្រូវ។

តាមហ្វេសប៊ុករបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញបានសរសេរថា ក្រុមការងារបានចាប់ផ្តើមសំអាតតាំងពីម៉ោង១២យប់ រហូតដល់ម៉ោងជាង៦ព្រឹកនេះ គឺមិនទាន់រួចរាល់ទេ នៅសល់ខ្លះទៀត។ មន្ទីរបញ្ជាក់ថាទៀតសំរាមនៅតែចោទជា បញ្ហា៖«ក្រោយចប់ពិធីថ្ងៃទី១នេះ សង្កេតឃេីញថា សំរាមនៅតែជាបព្ហាាចោទដែលប្រជាពលរដ្ឋមួយចំនួនបោះចោលគ្រប់ទីកន្លែង។»

ហ្វេសប៊ុករបស់មន្ទីរក៏មានភ្ជាប់រូបថតជាង១០សន្លឹក ដែលបង្ហាញពីសំរាមច្រើននៅមាត់ទន្លេ នៅតាមផ្លូវ កន្លែងបរិភោគ និង លក់ដូរផ្សេងៗទៀត។

នៅក្នុងឱកាសនៃបុណ្យអុំទូកនេះ គឺសាលារាជធានីបានដាក់ពង្រាយធុងដាក់សំរាមបន្ថែម ដែលកន្លែងខ្លះមានដាក់ជាជូរ៣ទៅ៤ម៉ែត្រ១។ សំរាមភាគច្រើនគឺជាថង់ខ្ចប់ចំណីអាហារ និង ខិតប័ណ្ណមួយចំនួនដែលក្រុមហ៊ុនដើរចែកដើម្បីផ្សព្វផ្សាយផលិតផល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ