ថ្ងៃទី២នៃបុណ្យអុំទូកសមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់​

ប្រភពរូបភាពពីគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

សមត្ថកិច្ចខណ្ឌដូនពេញ បានឃាត់ខ្លួនយុវជនម្នាក់ កាលពីថ្ងៃចន្ទម្សិលមិញជា ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក ពាក់ព័ន្ធ និងករណីសង្ស័យឆបោក។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយថា កាលពីថ្ងៃចន្ទម្សិលមិញសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់អាយុ២២ឆ្នាំ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធបណ្តឹងករណីឆបោកយកម៉ូតូ។ របាយការណ៍ក៏បានលើកឡើងករណីមួយចំនួនទៀតកើតឡើងនៅថ្ងៃទី១៤ខែវិច្ឆិកាគឺ ឃាត់ខ្លួនបុរសម្នាក់លក់ជំពាមកៅស៊ូ ក្មេងវង្វេងឪពុកម្តាយ៦នាក់  និង អ្នកដើរលេងមានសុខភាពខ្សោយហើយភ្នាក់ងារសុខាភិបាលសង្គ្រោះបន្ទាន់មាន៣ករណី។

ក្នុងអំឡុងពេលពិធីបុណ្យអុំទូកឆ្នាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់កម្លាំងជាង១០០០០នាក់ ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់។ សមត្ថកិច្ចក៏បានប្រកាសលេខទូរស័ព្ទ១១ខ្សែ ដើម្បីឲ្យពលរដ្ឋរាយការណ៍ពីបញ្ហាផ្សេងៗក្នុងពិធីបុណ្យអុំទូក១ថ្ងៃ២៤ម៉ោងរួមមាន៖ ១១៧, ១១៨, ០១៧ ៥៦២ ២២២, ០៩៧៦ ៦៦៨ ៨៨១, ០៩៧ ៦៦៦ ៦៧៦, ០៩៧៩ ៣០៩ ៩៩៩, ០៧៧ ៨០៧ ៧៧៧, ០១២ ៥១១ ៣៣៣, ០១២ ៩៣០ ៧៧៧,០១១ ៧០៦ ៧០៦ និង ០១២ ៨០៩ ៩៧៩៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ