សមាគមសេដ្ឋកិច្ចកម្ពុជាបានសិក្សាឃើញថា ចំណូលរបស់ពលរដ្ឋខ្មែរមានការកើនឡើង៤ដងក្នុងមួយឆ្នាំ ប៉ុន្តែបញ្ហាភាពក្រីក្រនៅតែចោទជាបញ្ហា ហើយកម្ពុជាត្រូវការពេល១០ឆ្នាំទៀតទើបស្មើវៀតណាម និង២៥ឆ្នាំទៀតទើបស្មើថៃបច្ចុប្បន្ន។
ការសិក្សារបស់សមាគមសេដ្ឋកិច្ចកម្ពុជាចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៦បង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមជាង៨ភាគរយក្នុងរយះពេលជិត២០ឆ្នាំចុងក្រោយ ហើយចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ក្នុងមួយឆ្នាំបានកើនឡើងបួនដង បានដល់១២២៨ដុល្លារ។
ការសិក្សាបង្ហាញទៀតថា ចំណូលនេះទាបជាងប្រទេសជិតខាង ដែលត្រូវពេលពី១០ទៅជាង២០ឆ្នាំ ដើម្បីឲ្យទាន់ប្រទេសជិតខាង៖ កំរិតចំណូលនេះនៅទាបជាងប្រទេសជិតខាង ហើយភាពក្រីក្រនៅតែជាបញ្ហាប្រឈមធំមួយ ។ សេដ្ឋកិច្ចកម្ពុជាត្រូវកើន៧ភាគរយ ក្នុងរយះពេល១០ឆ្នាំទៀត ទើបអាចស្មើកំរិតជីវភាពវៀតណាម បច្ចុប្បន្ន និង២៥ឆ្នាំទៀត ទើបអាចស្មើកំរិតជីវភាពថៃបច្ចុប្បន្ន។
សមាគមសេដ្ឋកិច្ចកម្ពុជាបញ្ជាក់ទៀតថា កំណើនខ្ពស់និងមានរយះពេលវែងបែបនេះ តំរូវអោយប្រជាជនខែ្មរមានសុខភាពល្អ ជំនាញមធ្យម ការទទួលបានឱកាសស្មើគ្នា ក្រៅអំពីហេដ្ឋារចនាសម្ព័នគ្រប់គ្រាន់ ស្ថេរភាពនយោបាយ សេ្ថរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអភិបាលកិច្ចល្អ៕