មន្រ្តីសិទ្ធិមនុស្សប្តឹងព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ

មន្ត្រីសិទ្ធិមនុស្សដែលសកម្មលើផ្នែកដីធ្លី លោក សៀ ភារម្យ

មន្ត្រីសិទ្ធិមនុស្សដែលសកម្មលើផ្នែកដីធ្លី បានប្តឹងមន្រ្តីម្នាក់នៅតុលាការខេត្តកំពង់ស្ពឺ បន្ទាប់ពីព្រះរាជអាជ្ញារូបនោះបានចេញដីកាឃុំខ្លួនលោក សៀ ភារម្យ ក្នុងទំនាស់ដីកេរ្តិ៍មរតក។

ក្នុងពាក្យបណ្តឹងទៅស្ថាប័នមួយចំនួនដូចជាអគ្គព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ តុលាការកំពូល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក សៀ ភារម្យ បានលើកឡើងថា ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ លោក កែវ សុធា ចេញដីកាឲ្យឃុំខ្លួនបណ្ដោះអាសន្នទាក់ទងបទចោទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងបទឆបោកក្នុងសំណុំរឿងដីមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។

លោក សៀ ភារម្យ អះអាងថាការចោទប្រកាន់នេះ គឺអយុត្តិធម៌  ហើយថានេះប្រហែលមកពីរឿងបុគ្គលដែលព្រះរាជអាជ្ញាធ្វើការមិនបានគោរពទៅតាមអ្វីដែលបានស្បថចូលកាន់តំណែងនិងប្រាសចាកពីវិជ្ជាជីវៈ។

លោក សៀ ភារម្យ បន្ថែមថា លោកគ្រាន់តែទទួលមរតកពីម្តាយធំរបស់លោកតែប៉ុណ្ណោះ។

ដីកាចុះថ្ងៃទី៤ ខែវិច្ឆិកា របស់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ចោទប្រកាន់ថា លោក សៀ ភារម្យ បានប្រព្រឹត្តបទល្មើស នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០១៦។

VOD នៅមិនទាន់អាចសួរបន្ថែមពីលោក ឡេង លីហួរ មេធាវីរបស់ លោក សៀ ភារម្យ បាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ