លោក​ ហ៊ុន សែន នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​តំបន់​ត្រី​កោណនៅរសៀល​​ថ្ងៃ​នេះ

កិច្ចប្រជុំទី៩ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណនៃបីប្រទេស កម្ពុជា វៀតណាម និងប្រទេសឡាវ

នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំកិច្ចប្រជុំទី៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណនៃបីប្រទេស កម្ពុជា វៀតណាម និងប្រទេសឡាវ នៅថ្ងៃនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩ វិច្ឆិកា ក្រសួងការបរទេសបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី២២នេះ នឹងដឹកនាំកិច្ចប្រជុំថ្នាក់តំបន់មួយទាក់ទងទៅនឹងការអភិវឌ្ឍតំបន់ត្រីកោណរបស់ប្រទេសកម្ពុជា វៀតណាម ឡាវ។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ លោក ថងលូន ស៊ីស៊ូលីត និងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមលោក ង្វៀន សួនហ៊្វុក ក៏នឹងចូលរួមផងដែរ។

កិច្ចប្រជុំថ្នាក់តំបន់នេះ មានរយៈពេលពីថ្ងៃគឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងបន្ថែមថា កិច្ចប្រជុំពីរថ្ងៃនេះនិងផ្តោតទៅលើការអនុវត្តផែនការមេក្នុងការអភិវឌ្ឍតំបន់ត្រីកោណពីឆ្នាំ២០១០ដល់ឆ្នាំ២០២០ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលនៃប្រទេសទាំងបីកាលពីឆ្នាំ២០១៥ និងលទ្ធផលនៃកិច្ចប្រជុំលើកទី៨កាលពីឆ្នាំមុន។

ក្នុងឱកាសនោះលោក ហ៊ុន សែន នឹងជួបចរចាទ្វេភាគីដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសឡាវ និងវៀតណាមផងដែរ។

តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាតំបន់ដែលមានព្រំដែនជាប់គ្នា នៃខេត្ត ចំនួន ១៣ គឺ៤ខេត្តរបស់កម្ពុជា ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ៤ខេត្តរបស់ឡាវ គឺខេត្តអាត់តាពី សាឡាវ៉ាត់ សេកុង និងខេត្តចំប៉ាសាក់ និងខេត្តចំនួន៥របស់វៀតណាម គឺខេត្តកន់ទំ យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និង ខេត្តប៊ិញហ្វឿក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ