ក្រសួង​គ្រោង​ចុះ​ស្រង់​ទិន្ន័យ​ពលរដ្ឋ​នៅ​អគារ​ប៊ូលឌីញ​នៅ​ដើម​ខែ​ក្រោយ

អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា មន្ត្រីរបស់ខ្លួនចំនួន ៥៦៩នាក់ គ្រោងនឹងចុះស្រង់ព័ត៌មានពលរដ្ឋរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមប៊ុលឌីង ឬហៅ អគារ “ស” នៅដើមខែក្រោយនេះ។

ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃម្សិលមិញ ក្រសួងបានប្រកាសថា ក្រុមការងាររបស់ក្រសួងចំនួន ១៧១ក្រុម ស្មើនឹង ៥៦៩នាក់ នឹងចុះស្រង់ព័ត៌មានរបស់ម្ចាស់ចំណែកឯកជនទាំងអស់នៃអគារប៊ូលឌីញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។

អគារដ៏ចាស់ទ្រុឌទ្រោមមួយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធិទៅដល់ក្រុមហ៊ុនជប៉ុន Arakawa សម្រាប់អភិវឌ្ឍន៍ក្នុងទឹកប្រាក់ចំនួន ៨០លានដុល្លារ។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងមកនេះ បានសង្កត់ធ្ងន់ទៅលើជម្រើសអភិវឌ្ឍន៍នៅនឹងកន្លែងជាជាងការផ្ដល់សំណងជាថវិកាពី ៦ ទៅ ៧ម៉ឺនដុល្លារ សម្រាប់ការចាកចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ