ក្រសួងធនធានទឹកបានព្យាករណ៍អាកាសធាតុថា ប្រទេសកម្ពុជាទទួលរងឥទិ្ធពលសម្ពាធទាបពីសមុទ្រចិនខាងត្បូងហើយខេត្តស្ទើរតែទាំងអស់ដែលអាចនឹងមានភ្លៀងធ្លាក់បន្តទៀត។
សេចកី្ដប្រកាសព័ត៌មានរបស់ក្រសួងចុះថៃ្ងទី២៣ ខែវិចិ្ឆកាឲ្យដឹងថា ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ចាប់ពីថៃ្ងទី២៩ វិចិ្ឆកាដល់ថៃ្ងទី០១ ធ្នូ។ ខេត្តដែលប៉ះពាល់ទាំងនោះរួមមានរាជធានីភ្នំពេញ ខេត្តកំពង់ឆាំ្នង កណ្ដាល កំពង់សឺ្ព តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងបណ្ដាខេត្តដែលនៅជាប់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ។
សេចកី្ដប្រកាសរបស់ក្រសួងដដែលបានបញ្ជាក់ថា នៅចុងខែវិចិ្ឆកានេះក៍អាចមានព្យុះទី២៥ ឈោ្មះ TOKAGE កើតឡើងនៅភាគអាគ្នេយ៍ប្រទេសហី្វលីពីន។
ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នជាពិសេសអ្នកដែលរស់នៅតាមតំបន់មាត់សមុទ្រ។