ក្រុមយោធាថៃថាការបោះឆ្នោត​នឹងចាប់ផ្តើមនៅឆ្នាំក្រោយមិនប្រែប្រួលទេ

រដ្ឋាភិបាលយោធាថៃបានប្រកាសថា ការបោះឆ្នោតជាសកល នឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយតាមការគ្រោងទុក ខណៈមានការព្រួយបារម្ភថា ពួកយោធា នឹងប្រើហេតុផលផ្សេងៗ ពន្យារពេលបោះឆ្នោតដើម្បីក្តោបក្តាប់អំណាច។

អ្នកអង្កេតការណ៍មើលឃើញថា ការប្រកាសកាន់ទុក្ខនៅក្នុងប្រទេសថៃ រយៈពេល១ឆ្នាំ ហើយរាល់ការចរចានយោបាយនានាត្រូវបានទាត់ចោលទាំងអស់ ជាការកាន់ទុក្ខស្តេចភូមិវិលបុលចូលទិវង្គតនោះ នឹងធ្វើឲ្យនយោបាយនៅក្នុងប្រទេសកាន់តែជួបភាពតានតឹង។

ពួកគេសម្តែងការព្រួយបារម្ភថា រដ្ឋាភិបាលយោធាដែលកំពុងទទួលការរិះគន់ក្រោយពេលធ្វើរដ្ឋប្រហារឡើងកាន់អំណាចកាលពីឆ្នាំ២០១៤នោះ នឹងប្រកាសពន្យារពេលការបោះឆ្នោតសកលនៅឆ្នាំ២០១៧ គឺពន្យារទៅក្រោយទៀតរហូតចប់ការកាន់ទុក្ខមួយឆ្នាំនៃការចូលទិវង្គតរបស់ស្តេច។

ប៉ុន្តែឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwan បានច្រានចោលការព្រួយបារម្ភនោះ ហើយថា ការបោះឆ្នោតសកលនឹងចាប់ផ្តើមនៅឆ្នាំក្រោយដូចការគ្រោងទុក។ លោក ថា មិនមានអ្វីប្រែប្រួលនោះទេ បើសិនជាសភាពការណ៍ល្អ រដ្ឋាភិបាលបច្ចុប្បន្ននឹងរៀបចំការបោះឆ្នោត។ ទោះយ៉ាងណារដ្ឋាភិបាលយោធាថៃបច្ចុប្បន្នមិនបានបញ្ជាក់ថា ការបោះឆ្នោតនឹងធ្វើឡើងនៅខែណានោះទេ។

ពួកយោធា បានប្តេជ្ញារៀបចំសណ្តាប់ធ្នាប់ និងរៀបចំកែទម្រង់នយោបាយ ក្រោយពេលបណ្តេញលោកស្រី យីងឡាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារការដឹកនាំមានចលាចល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ