សភាវៀតណាមកាលពីថ្ងៃអង្គារ បានបោះឆ្នោតលុបចោល គម្រោងសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ជាគម្រោងសហការជាមួយរុស្ស៊ី និង ជប៉ុន ដោយសារការបារម្ភពីបញ្ហាសុវត្ថិភាព។
ការបោះឆ្នោតលុបចោល គម្រោងផលិតថាមផលអាតូមិច ជាលើកដំបូងរបស់ប្រទេសនេះ ខណៈពិភពលោកកំពុងធ្វើពាណិជ្ជកម្មថាមពលនុយក្លេអ៊ែ ហើយជប៉ុនកំពុងនាំចេញបច្ចេកវិទ្យានេះ ក្រោយពេលគ្រោះមហន្តរាយ នៅហ្វូគុស៊ីម៉ា នាំឲ្យផ្អាកឧស្សាហកម្មប្រភេទនេះ។
រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ការសម្រេចនេះ គឺធ្វើឡើងដោយមានការពិភាក្សាយ៉ាងដិតដល់ពីសភា លើសំណើរបស់រដ្ឋាភិបាល។ ពួកគេបញ្ជាក់ថា ដំបូងឡើយការធ្វើពាណិជ្ជកម្មនេះ ក្រោមហេតុផលសេដ្ឋកិច្ច ប៉ុន្តែដោយសារបញ្ហាបច្ចេកវិទ្យាបារម្ភពីសុវត្ថិភាពក៏សម្រេចចិត្តលុបចោលវិញ។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនរបស់រុស្ស៊ី Rosatom និង ជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយជប៉ុនឈានមុខគេក្នុងការការផលិតសម្ភារឧបករណ៍ថាមពលនុយក្លេអ៊ែជា អ្នកទទួលខុសត្រូវក្នុងការសាងសងរោងចក្រផលិតថាមពលនុយក្លេអ៊ែពីរនៅវៀតណាម។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានដកស្រង់សម្តីអនុប្រធានរដ្ឋសភាលោក Le Hong Tinh គម្រោងនៃការសាងសង់នោះគ្រោងនឹងចំណាយទឹកប្រាក់១៨ពាន់លានដុល្លារ។









