រលំបាក់​រោងចក្រ​អគ្គិសនី​នៅ​ចិន អ្នកស្លាប់​កើន​ដល់​៧៤​នាក់

តួលេខអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់បាក់រលំសំណង់រោងចក្រអគ្គិសនីនៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់ ៧៤នាក់ ដោយមនុស្ស ២នាក់ទៀតរងរបួស ខណៈដែលប្រមុខផ្នែកអធិការកិច្ចសុវត្ថិភាពចិន បានធ្វើដំណើរទៅដល់កន្លែងកើតហេតុហើយ ដើម្បីដឹកនាំការស៊ើបអង្កេតមួយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

ឧប្បទ្ទវហេតុស្លាប់មនុស្ស បានកើតឡើងជាធម្មតានៅតាមទីតាំងឧស្សាហកម្មនានាក្នុងប្រទេសចិន ជាទីដែលកំហឹងជុំវិញកង្វះស្តង់ដារសុវត្ថិភាព កំពុងកើនឡើង។ កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរយៈពេល ៣ទសវត្សរ៍មកនេះ ពោរពេញទៅដោយគ្រោះថ្នាក់នានា ចាប់ពីមហន្តរាយក្នុងអណ្ដូងរ៉ែរហូតដល់អគ្គិភ័យរោងចក្រ។

ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ិនហួរ បានផ្សាយថា ជនរងគ្រោះ ៦៨នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណបានហើយ ដោយជនរងគ្រោះមានអាយុពី ២៣ ទៅ៥៣ឆ្នាំ។

ឧប្បទ្ទវហេតុនេះ បានកើតឡើងកាលពីព្រឹកថ្ងៃម្សិលមិញ នៅទីក្រុងហ្វឹងឆឹង ខេត្តជាំងស៊ី អំឡុងដំណើរការសាងសង់តួប៉មបំភាយកម្ដៅមួយសម្រាប់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ