មេធាវីការពារក្ដីឲ្យ ឌុច អតីតមេគុកទួលស្លែង ឬមន្ទីរសន្តិសុខ ស២១ នៅក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមនៅ បានទទួលមរណភាព។
ដំណឹងមរណភាពនេះ ត្រូវបានខាងគណៈមេធាវីកម្ពុជា ប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃម្សិលមិញ ដោយបញ្ជាក់ លោក ការ សាវុត្ថ ដែលបានការពារក្ដីឲ្យ កាំង ហ្គេកអ៊ាវ ហៅ ឌុច នៅសាលាក្ដីខ្មែរក្រហមនោះ បានបាត់បង់ជីវិតនៅព្រឹកថ្ងៃម្សិលមិញ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ឌុច ត្រូវបានតុលាការក្នុងសាលាក្ដីខ្មែរក្រហម សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១២កន្លងមក ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការទទួលខុសត្រូវលើការសម្លាប់មនុស្សជិត ២ម៉ឺននាក់នៅគុកទួលស្លែងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕