មេ​បដិវត្ដន៍​គុយបា ហ្វីដែល កាស្ត្រូ ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ

មេបដិវត្ដន៍គុយបា ហ្វីដែល កាស្ត្រូ(រូបភាពពី​ទី​ភ្នាក់​ងារ​សារព័ត៌មាន​Channel News Asia)

លោក ហ្វីដែល កាស្ត្រូ មេដឹកនាំបដិវត្តន៍គុយបាដែលបានកសាងរដ្ឋកុម្មុយនីស្តនៅជិតបង្កើយនឹងសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំអស់រយៈពេល ៥ទសវត្សរ៍ ប្រឆាំងនឹងការប៉ុនប៉ងទម្លាក់រូបលោកពីសំណាក់សហរដ្ឋអាមេរិកនោះ ពេលនេះបានទទួលមរណភាពហើយ ក្នុងជន្មាយុ ៩០ឆ្នាំ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានស្ដាប់សេចក្ដីប្រកាសរបស់រដ្ឋាភិបាលគុយបា។

លោក កាស្ត្រូ បានបាត់ជីវិតនៅយប់ថ្ងៃសុក្រ ម៉ោងគុយបា នៅឯទីក្រុងហាវ៉ាណា ឬត្រូវនឹងព្រឹកថ្ងៃសៅរ៍ម៉ោងនៅកម្ពុជា។ ប្អូនប្រុសរបស់លោក ហ្វីដែល កាស្ត្រូ គឺលោកប្រធានាធិបតី រ៉ាអ៊ូល កាស្ត្រូ បានប្រកាសអំពីមរណភាពអតីតមេដឹកនាំគុយបារូបនេះ តាមកញ្ចក់ទូរទស្សន៍។

ប្រធានាធិបតីគុយបា បានប្រកាសតាមទូរទស្សន៍ជាតិថា អគ្គមេបញ្ជាការបដិវត្ដន៍គុយបា បានស្លាប់នៅម៉ោង ២២:២៩នាទីយប់ (ត្រូវនឹងព្រឹកថ្ងៃសៅរ៍ម៉ោងនៅកម្ពុជា)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ