ជន​មូស្លីម​នៅ​អាស៊ី​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ភូមា​ជុំ​វិញ​អំពើ​ហិង្សា​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ក្រុមបាតុករមូស្លីមដែល​បានចុះផ្លូវតវ៉ានៅតាមបណ្ដាទីក្រុងនានា(រូបភាពពីទី​ភ្នាក់ងារសារព័ត៌មាន​Channel News Asia)

ក្រុមបាតុករមូស្លីមពោរពេញទៅដោយកំហឹង បានចុះផ្លូវតវ៉ានៅតាមបណ្ដាទីក្រុងនានា ចាប់ពីទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី រហូតដល់ទីក្រុងដាកា ប្រទេសបង់ក្លាដែស ដើម្បីបរិហារចំពោះប្រទេសភូមា ជុំវិញការចោទថា បានសម្លាប់ និងរំលោភដោយមិនរើសមុខ ទៅលើជនមូស្លីមរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាក់ឃីន។

កាលពីថ្ងៃម្សិលមិញ ជនមូស្លីមបង់ក្លាដែសប្រហែល ៥ពាន់នាក់ បានចេញតវ៉ានៅទីក្រុងដាកាបន្ទាប់ពីពួកគេបួងសួងនៅថ្ងៃសុក្រ ខណៈដែលជនមូស្លីមរាប់រយនាក់នៅទីក្រុងគួឡាឡុំពួរ ទីក្រុងហ្សាកាតា និងទីក្រុងបាងកក បានចោទប្រទេសភូមាថា កំពុងបោសសម្អាត និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាក់ឃីន ស្ថិតនៅភាគខាងជើងប្រទេសភូមា។

គណៈរដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអំពើហិង្សានៅទីនោះផងដែរ ដោយបានបញ្ចេញពាក្យរិះគន់ខ្លាំងខុសប្រក្រតី ប្រឆាំងនឹងប្រទេសសមាជិកអាស៊ានមួយនេះ។

អង្គការសហប្រជាជាតិ បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាដល់ទៅ ៣ម៉ឺននាក់ហើយ បានបោះបង់ផ្ទះសម្បែងរបស់ពួកគេនៅភូមា ហើយរត់ភៀសខ្លួនចេញពីអំពើហិង្សា បន្ទាប់ពីកងទ័ពភូមាសម្រុកចូលរដ្ឋមួយនេះចាប់តាំងពីដើមខែវិច្ឆិកានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ