សាលាដំបូងផ្តន្ទាទោសអតីតឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូងឲ្យជាប់ពន្ធនាគារ៥ឆ្នាំ

អតីតឯក​អគ្គរាជទូត​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចផ្តន្ទាទោសអតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ដោយចោទថាបានរំលោភអំណាចរដ្ឋនិងកេងប្រវ័ញ្ច។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានប្រកាសសាលក្រមនៅព្រឹកនេះ ដោយបញ្ជាក់ថា ទឹកប្រាក់ចំនួន១០លានរៀលដែលពិន័យនោះ ដាក់ចូលជាលុយរបស់ជាតិ និងបើកផ្លូវរយៈពេល១ខែឲ្យប្តឹងតវ៉ាចំពោះសេចក្តីសម្រេចនេះទៅសាលាឧទ្ធរណ៍។

លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែក្រោយមក លោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ