ត្រាំ ប្តេជ្ញាដើរចេញពីមុខជំនួញផ្តោតលើការងារដឹកនាំប្រទេស

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Reuters)

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណល ត្រាំ បានប្តេជ្ញាកាលពីថ្ងៃពុធម្សិលមិញថា នឹងដកខ្លួនឲ្យឆ្ងាយពីពិភពនៃការធ្វើពាណិជ្ជកម្មរបស់លោក ដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ ពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករាខាងមុខ។

ត្រាំ គឺជាមហាសេដ្ឋីអចលនទ្រព្យ ដែលជាម្ចាស់សណ្ឋាគារនិងរមណីយដ្ឋានវាយកូនគោលទាំងនៅ Panama និង Scotland ថ្លែងថា លោកនឹងប្រកាសជាផ្លូវការនៅក្នុងសន្និសីទនៅថ្ងៃទី១៥ ខែធ្នូ ពីការដើរចេញពីការងារអាជីវកម្ម។ លោកថានឹងថ្លែងទៅក្រុមអាជីវករទូទាំងពិភពលោកជាដៃគូររបស់លោក ពីការដើរចេញពីមុខរបរនេះ។

ក្រោយពេលដែល ត្រាំ ឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកាមក ក្រុមហ៊ុនរបស់លោកបានរៀបចំរចនាសម្ព័ន្ធនិងការផ្ទេរការគ្រប់គ្រងទៅឲ្យ Ivanka Trump និង Eric Trump ជាកូនរបស់ ត្រាំ។

លោក ត្រាំ បានផ្តល់ព័ត៌មានលម្អិតពីការផ្លាស់ប្តូរអ្នកគ្រប់គ្រងអាជីវកម្មរបស់លោកជាបន្តបន្ទាប់ ប៉ុន្តែលោកថា ឯកសារផ្លូវច្បាប់ គឺក្រុមការងាររបស់លោកកំពុងតែរៀបចំ ហើយថាការធ្វើសន្និសីទនៅថ្ងៃទី១៥ ខែធ្នូ កូនរបស់លោកដែលទទួលភារកិច្ចបន្តនោះនឹងចូលរួមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ