ជប៉ុន​និងកូរ៉េខាងត្បូងដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកូរ៉េខាងជើង​

ជប៉ុននិងកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដោយឯកតោភាគី ចំពោះករណីដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែនិងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ស្របទៅតាមការអនុញ្ញាតពីអង្គការសហប្រជាជាតិឲ្យមានការដាក់សម្ពាធលើកូរ៉េខាងជើង។

កូរ៉េខាងជើងបានបដិសេធដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ក្នុងការជួយដោះស្រាយចំពោះការកាត់បន្ថយការនាំចេញរបស់កូរ៉េខាងជើងដោយសារការបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៥ ដែលជាការបាញ់ទ្រង់ទ្រាយធំបំផុតកាលពីខែកញ្ញាកន្លងទៅ។

ទាំងកូរ៉េខាងត្បូងនិងជប៉ុន បានចេញសេចក្តីសម្រេចជាឯកតោភាគីរួចហើយ ក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរដ្ឋអំណាចទីក្រុងព្យុងយាង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃសុក្រនេះថា ពួកគេបានដាក់មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងមួយចំនួននៅក្នុងបញ្ជីខ្មៅក្នុងនោះរួមមាន មនុស្សស្និទ្ធលោកគឹម ជូងអ៊ុន Choe Ryong Hae និង Hwang Pyong So។ ក្រៅពីនេះ កូរ៉េខាងត្បូងបានបញ្ជាក់ពីការរឹតបន្តឹងមួយចំនួនទៀតលើកូរ៉េខាងជើង។

នៅថ្ងៃសុក្រនេះ ជប៉ុនបានប្រកាសថា បានបន្ថែមកំណត់នាវាជាច្រើនទៀតរបស់ខ្លួនមិនឲ្យចូលកំពង់ផែរបស់កូរ៉េខាងជើងទៀតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ