រាជទាយាទថៃឡើងគ្រងរាជ្យកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ

រាជទាយាទ Maha Vajiralongkorn បានក្លាយជាក្សត្រផ្លូវការរបស់ថៃកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺជាការបើកសរាជថ្មីសម្រាប់អំណាចស្តេច ក្នុងប្រទេសដែលបច្ចុប្បន្នកំពុងកាន់ទុក្ខការចូលទិវង្គតព្រះបិតារបស់ព្រះអង្គនៅឡើយ។

ព្រះជន្ម៦៤ព្រះវស្សា រាជទាយាទ ជាបុត្ររបស់ស្តេចថៃ ជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក បើប្រៀបធៀបនិងស្តេចផ្សេងៗទៀតនោះ រាជទាយាទ Maha Vajiralongkorn បានឡើងគ្រងរាជ្យសម្បត្តិ ក្រោយពេលព្រះបិតាព្រះអង្គគឺក្សត្រ Bhumibol Adulyadej ចូលទិវង្គតបាន៥០ថ្ងៃ។

ក្រោយពេលឆ្លងកាត់ពិធីការយ៉ាងស្មុគស្មាញ នៅក្នុងព្រះបរមរាជវាំងថៃ នៅប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប្រធានរដ្ឋសភា បានយាងរាជទាយាទរូបនេះ ឡើងគ្រងរាជ្យហើយមានការផ្សព្វផ្សាយគ្រប់បណ្តាញទូរទស្សន៍ទាំងអស់នៅក្នុងប្រទេសថៃ។

Vajiralongkorn ថ្លែងថា ព្រះអង្គយល់ព្រមឡើងគ្រងរាជសម្បត្តិជាក្សត្រនេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍ដល់ប្រជាជនថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

រជ្ជកាលរបស់ក្សត្រ Bhumibol បានបញ្ចប់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ពេលដែលព្រះអង្គចូលទិវង្គត ហើយរដ្ឋាភិបាលនៃប្រទេសនេះប្រកាសកាន់ទុក្ខរយៈពេល១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ