នាយករដ្ឋមន្ត្រី​នូវែលសេឡង់ប្រកាសលាលែងពីតំណែង​ទុកឲ្យអ្នកមានសមត្ថភាពផ្សេងបន្តដឹកនាំ​​​

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក John Key ប្រកាសលាលែងចេញពីតំណែងនៅព្រឹកថ្ងៃចន្ទនេះ ភ្លាមៗនាំឲ្យមានការភ្ញាក់ផ្អើល ដោយលោកធ្វើឡើងក្នុងរយៈពេលខ្លីពេក ក្នុងការបញ្ចប់តួនាទីរបស់លោកដោយថា  ដើម្បីឲ្យអ្នកមានសមត្ថភាពផ្សេងបន្តដឹកនាំ។

នាយករដ្ឋមន្ត្រីរូបនេះថ្លែងថា លោក ក៏គិតដូចជាគណបក្សរបស់លោកដែរគឺថា អ្វីដែលបានធ្វើកន្លងមកបានល្អប្រសើរ ហើយថា គណបក្សរឹតតែធ្វើការងារបានល្អទៅទៀត។ ប៉ុន្តែលោកថា ដោយសារការពិចារណាមើលឃើញថា ការដឹកនាំរបស់លោកយូរពេកទើបសម្រេចចិត្តឲ្យបាននៅឆ្នាំនេះ ក្នុងការលាលែងចេញពីតំណែង និង រៀបចំឲ្យមានមេដឹកនាំថ្មី។ នេះបើតាមសារព័ត៌មានChannel News Asia។

លោកថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា នេះគឺជាការសម្រេចដ៏លំបាកបំផុត ហើយបញ្ជាក់ថា នឹងប្រជុំជាមួយគណបក្សជាតិនិយមរបស់លោកនៅថ្ងៃទី១២ខែធ្នូខាងមុខនេះ ដើម្បីពិភាក្សាពីការបោះឆ្នោតជ្រើសរើសមេដឹកនាំបន្ត។

លោកថា លោកមិនមានលទ្ធភាពក្នុងការបម្រើការងាររហូតដល់អាណត្តិទី៤បានពេញលេញនោះទេ។

លោក Key អាយុ៥៥ឆ្នាំ កំពុងដឹកនាំក្នុងអាណត្តិទី៣របស់លោកក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដែលបានជាប់ឆ្នោតលើកដំបូងតាំងពីឆ្នាំ២០០៨។

ក្នុងសន្និសីទនៅថ្ងៃនេះ លោក Key ក៏បានលើកសរសើរឧបនាយករដ្ឋមន្ត្រីរបស់លោក គឺលោក Bill English ថា ជាមនុស្សមានសមត្ថភាពសាកសមជាមេដឹកនាំបន្ត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ