ពលរដ្ឋថៃប្រមូលផ្តុំគ្នារំឭកខួបកំណើត​ស្តេច​ Bhumibol ថ្ងៃទី​៥ឆ្នូ

ពលរដ្ឋថៃរាប់ពាន់នាក់ប្រមូលផ្តុំនៅកណ្តាលទីក្រុងបាងកក នៅលើស្ពានមួយ ដើម្បីរំឭកខួបកំណើតរបស់ Bhumibol Adulyadej នៅថ្ងៃទី៥ ខែធ្នូ ដែលការរៀបចំនេះ ពួកគេបានសម្តែងពីការឈឺចាប់របស់ជាតិ ដែលបាត់បង់ស្តេចជាទីគោរពរបស់ពួកគេ។

ពួកគេសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះស្តេចដែលគ្រងរាជសម្បត្តិបាន៧ទសវត្សរ៍អង្គនេះ។ អ្នកចូលរួមបានថ្លែងសារពីការសោកស្តាយអាឡោះអាល័យចំពោះការបាត់បង់នេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។

ដោយសារបញ្ហាជំងឺធ្វើទុក្ខក្នុងជីវិតរបស់ព្រះអង្គនៅទសវត្សរ៍ចុងក្រោយនេះ ស្តេច Bhumibol ខកខានមិនបានចូលរួមពិធីខួបកំណើតរបស់ព្រះអង្គនៅពីរឆ្នាំចុងក្រោយ រហូតដល់ព្រះចូលទិវង្គតនៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៦ ក្នុងព្រះជន្ម៨៨ព្រះវស្សា។ ក្រោយការចូលទិវង្គតរដ្ឋាភិបាលបានប្រកាសកាន់ទុក្ខរយៈពេលមួយឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ