អនុប្រធានាធិបតីជាប់ឆ្នោត​ថា ត្រាំ និយាយជាមួយមេដឹកនាំតៃវ៉ាន់​គ្រាន់តែជាការសំដែងការគួរសម

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Reuters)

អនុប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា កិច្ចសន្ទនាមានភាពចម្រូងចម្រាស់រវាង លោក ត្រាំ និងមេដឹកនាំតៃវ៉ាន់កាលពីពេលថ្មីៗនេះ គឺគ្រាន់តែជាការសំដែងការគួរសមតែប៉ុណ្ណោះ។

អនុប្រធានាធិបតីជាប់ឆ្នោត Mike Pence ថ្លែងក្នុងកម្មវិធីព័ត៌មានចុងសប្តាហ៍របស់ ABC កាលពីម្សិលមិញថា ការជជែកគ្នាតាមទូរសព្ទកាលពីថ្ងៃសុក្រនោះ គ្រាន់តែជាការសំដែងការគួរសម ហើយមិនមានអ្វីលើសពីនេះទេ។

ទោះយ៉ាងណា ការថ្លែងរបស់លោក ត្រាំ តាមទូរសព្ទជាមួយ លោកស្រី សៃ អ៊ឺងវេន មេដឹកនាំតៃវ៉ាន់នោះ ជាការបង្ហាញសញ្ញាថ្មីនៃការទំនាក់ទំនងការទូតរវាងចិននិងអាមេរិកប្រឈមបញ្ហាច្រើន។

រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយដែនដីកោះតៃវ៉ាន់ កាលពីឆ្នាំ១៩៧៩ ហើយភ្ជាប់ការទូតជាមួយចិន ទទួលស្គាល់គោលនយោបាយចិនតែមួយ ជាហេតុផលមិត្តភាព ហើយមិនបានភ្ជាប់ទំនាក់ទំនងផ្លូវការជាមួយរដ្ឋអំណាចក្រុងតៃប៉ិកនោះទេ។

រដ្ឋអំណាចទីក្រុងប៉េកាំង បានប្រកាសថា ដែនដីតៃវ៉ាន់គឺជាផ្នែកមួយរបស់ខ្លួន ដែលរងចាំតែការផ្សះផ្សាជាតិឡើងវិញ ហើយចិនព្យាយាមប្រឆាំងគ្រប់រូបភាព ការដែលអាមេរិកទទួលស្គាល់ថាដែនដីនោះឯករាជ្យគឺគ្រាន់តែលោក ត្រាំ ហៅទូរសព្ទទៅកាន់មេដឹកនាំតៃវ៉ាន់ ក៏មានប្រតិកម្មពីរដ្ឋអំណាចទីក្រុងប៉េកាំងខ្លាំងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ