អាបេ គ្រោង​ទៅ​ទស្សនា​ទីតាំង​សង្គ្រាម​នៅ​កោះហាវ៉ៃ

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ៊្សូ អាបេ (Reuters)

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ៊្សូ អាបេ នឹងក្លាយជាមេដឹកនាំជប៉ុនដំបូងគេដែលនឹងធ្វើដំណើរទៅទស្សនាកំពង់ផែ Pearl ជាកំពង់ផែដែលជប៉ុនបានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើល ដែលជំរុញឲ្យផ្ទុះសង្គ្រាមលោកលើកទី២ នៅតំបន់ប៉ាស៊ីហ្វិច។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP ដំណឹងស្ដីពីដំណើរទស្សនកិច្ចនេះ បានកើតឡើង ២ថ្ងៃមុនខួបលើកទី ៧៥ នៃថ្ងៃវាយប្រហារលើមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅកោះហាវ៉ៃ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១។

សង្គ្រាមលោកលើកទី ២ បានបញ្ចប់ទៅវិញក្នុងខែសីហា ឆ្នាំ១៩៤៥ បន្ទាប់ពីអាមេរិកទម្លាក់គ្រាប់បែក ២គ្រាប់ ទៅលើជប៉ុន ប៉ុន្តែ ប្រទេសទាំងពីរបានជំរុញទំនាក់ទំនងដ៏រឹងមាំអស់រយៈពេល ៧០ឆ្នាំមកហើយ ចាប់តាំងពីពេលនោះមក។

ដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់កំពង់ផែនោះ ក៏បានកើតឡើងចំពេលដែលជប៉ុនត្រៀមកសាងទំនាក់ទំនងថ្មីជាមួយលោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់តំណែងបន្តពីប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅខែក្រោយនេះ។

ដំណើរទស្សនកិច្ចរបស់លោក អាបេ ក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់រដ្ឋហាវ៉ៃ ដែលជាស្រុកកំណើតរបស់លោក អូបាម៉ា ជាទីដែលមេដឹកនាំទាំងពីរនឹងជជែកគ្នា ព្រមទាំងទស្សនាទីតាំងសង្គ្រាមរួមគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ